27 C
Phnom Penh

TAG

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន

កសិករ​ខេត្ត​កំពត​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ​ក្របី​ដែល​ធ្វើ​ឲ្យ​សត្វ​ពាហនៈ​ងាប់​ជាបន្តបន្ទាប់

ប្រជា​កសិករ​ភាគច្រើន​រស់នៅ​ស្រុក​ជុំគីរី និង​ស្រុក​ឈូក ខេត្ត​កំពត បន្ត​ព្រួយបារម្ភ​អំពី​ជំងឺ​ដុំ​ពក​នៅ​លើ​ស្បែក​គោ​ក្របី​ដែល​កំពុង​ឆ្លង​រាតត្បាត​ដល់​សត្វ​ចិញ្ចឹម​របស់​ពួកគេ និង​មាន​សត្វ​គោ​ងាប់​ជាបន្តបន្ទាប់ ហើយ​រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​មាន​មធ្យោបាយ​ពិនិត្យ ឬ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​នៅឡើយ។ កសិករ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​ឃុំ​នារាយណ៍ ក្រាំង​ស្នាយ ស្រុក​ឈូក និង​ឃុំ​ជ្រេស ស្រុក​ជុំគីរី ជាដើម បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៦ ខែ​កញ្ញា នេះ​ថា សត្វ​គោ​របស់​ពួកគាត់​បាន​ឈឺ និង​ស្លាប់​ជាបន្តបន្ទាប់ ខណៈ​មន្ត្រី​នៃ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​កំពត...

ក្រសួង​ពីរ​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​ឲ្យ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង

រដ្ឋមន្ត្រី​ពីរ​រូប​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មាន​បំណង​នាំចូល​សត្វ​ជ្រូក​ពី​បរទេស​ចូល​ទៅ​ក្នុង​ស្រុក​ថា គួរតែ​បង្វែរ​ទុន​ទាំងនោះ​ទៅ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​វិញ ដើម្បី​កាត់បន្ថយ​ការ​នាំចូល និង​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​បាន​កាន់តែ​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ផ្សព្វផ្សាយ​លិខិត​រួមគ្នា​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ថា ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន BYG Worldwide Group នាំចូល​សាច់​ជ្រូក​រស់...

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៥​កន្លែង ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជាង ១​ម៉ឺន ៤​ពាន់​ករណី​ត្រឹមតែ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ...

Latest news