30 C
Phnom Penh

TAG

រ៉ុង ឈុន

ប្រធាន​សហភាព​សហជីព​កម្ពុជា​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដាក់​ពាក្យ​ស្នើសុំ​ព្រះរាជអាជ្ញា​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​រយៈពេល​ពីរ​សប្តាហ៍ ដោយសារ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ច្រើន​ប្រភេទ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ជាបន្ទាន់​ពី​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ខ្ពស់។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មករា នេះ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ ដើម្បី​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ រយៈពេល ២​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា...

មេដឹកនាំ​សហជីព​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ជូន​បុគ្គលិក​ណាហ្គា​វើលដ៍​ដោយ​ស្មោះត្រង់

មេដឹកនាំ​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ចិត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ជូន​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​អូស​បន្លាយ​ពេល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​ទាំងនោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លីមីតធីត បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ខណៈ​កម្មករ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទាល់តែសោះ ហើយ​ការ​បញ្ឈប់​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ការងារ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កម្មករ។ លោក រ៉ុង ឈុន អះអាង​ថា...

ព្រះសង្ឃ បូរ បេត ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​និង​បរិស្ថាន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ផ្សឹក​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា

ព្រះតេជព្រះគុណ បូរ បេត ដែល​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន និង​សង្គម ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ផ្សឹក និង​ត្រៀម​បញ្ជូន​ខ្លួន​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គម និង​បរិស្ថាន​អង្គ​នេះ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ បូរ បេត គង់​នៅ​វត្ត​ព្រែកសា ក្រុម​ទី​៣ បុរីពុទ្ធរក្សា ឃុំ​ព្រែកសា ស្រុក​មឿងសមុទ្រប្រាកាន ខេត្ត​សមុទ្រប្រាកាន...

លោក រ៉ុង ឈុន ថា​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​ប៉ុណ្ណោះ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អណាធិបតេយ្យ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​លើ​ទីលាន​សាធារណៈ​មួយ​កន្លែង​ថា ការ​សម្រេច​ឃុំ​ខ្លួន​រូបលោក និង​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា គឺជា​ការ​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ជាទីបំផុត ហើយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា នេះ គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​ជំហរ​របស់​លោក និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​ថា នឹង​ត្រូវ​បន្ត​កិច្ចការ​សង្គម​តាម​របៀប​ណា​ទៅ​ថ្ងៃ​មុខ និង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​អំឡុង​ពេល​ដែល​រូបលោក​ត្រូវ​ឃុំ​ខ្លួន​ផង​ដែរ។ លោក...

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដែល​សម្របសម្រួល​ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃ​អង្គារ ទី​២៣ ក្រោយ​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ពេល​កន្លងទៅ។ លេខាធិការដ្ឋាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា សមាគម​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ឯ​ហាង​កាហ្វេ Coffee Culture ក្នុង​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ស្ដីពី​ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស...

តុលាការ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​៣​ឆ្នាំ

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត ដូចជា​កញ្ញា ស កន្និកា និង​លោក តុន និមល ជាដើម ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​រយៈពេល ៣​ឆ្នាំ និង​មិន​ឱ្យ​អ្នក​ទាំង​បី​ទាក់ទង​គ្នា​ជាដាច់ខាត​តាម​គ្រប់​រូបភាព។ សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សម្រេច​ឱ្យ​ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន...

អង្គការ​សមាគម​ជាច្រើន​បន្ត​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ផ្សេង​ទៀត

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១១ នេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នេះ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​បន្ត​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​តែងតែ​ធ្វើការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព លើ​សិទ្ធិ​គ្រូបង្រៀន សិទ្ធិ​កម្មករ​និយោជិត និង​លើក​កម្ពស់​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក។ អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)...

មន្ត្រី​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​និយាយ​ឌឺដង​លោក រ៉ុង ឈុន ករណី​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​ក្នុង​រដ្ឋសភា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា អ្នក​សារព័ត៌មាន​ខ្លះ​បាន​ដកស្រង់​យក​សម្ដី​មួយ​ម៉ាត់​យក​ទៅ​ធ្វើការ​ចុះផ្សាយ​តាម​គំនិត​របស់​ខ្លួន ដែល​បង្កើត​ទៅ​ជា​បញ្ហា​ខុស​ពី​ខ្លឹមសារ​ដើម ព្រោះតែ​ពួកគេ​មិន​បាន​ស្តាប់​ប្រធានបទ​នៃ​សាច់រឿង​ទាំងមូល។ ការ​អះអាង​របស់​លោក កែវ រ៉េមី ក្នុង​គោលបំណង​បញ្ជាក់​ទៅកាន់​សាធារណជន ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ថា ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​គ្មាន​បញ្ហា​នោះ​ទេ ក្រោយ​ការ​បកស្រាយ​របស់​មេ​បក្ស​កាន់​អំណាច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នោះ។ កាលពី​អំឡុង​ខែ​សីហា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ ការងារ​បម្រើ​សង្គម​របស់​ពួកគេ​បែរជា​ទទួល​រង​នូវ​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅវិញ។ ពួកគេ​និយាយ​ថា សកម្មភាព​ការពារ​បរិស្ថាន ការ​ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​របស់​សកម្មជន​សង្គម​ទាំងនោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ​ស្មើៗ​គ្នា យុត្តិធម៌​សង្គម សុខមាលភាព បរិស្ថាន​ល្អ...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង...

Latest news