30 C
Phnom Penh

TAG

ស៊ឹង សែនករុណា

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​វិធានការ​កម្ពុជា​លើ​មេធាវី​អន្តរជាតិ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា វិធានការ​របស់​កម្ពុជា​លើ​មេធាវី​អន្តរជាតិ លោក ចារិត ជិនស័រ (Jared Genser) គ្រាន់តែ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ថា​ខ្លួន​កំពុង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​នោះ​ឡើយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក ចារិត ជិនស័រ...

បុគ្គលិក​ណាហ្គា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​៨​នាក់​ដើម្បី​ចូល​តុ​ចរចា​បញ្ចប់​វិវាទ

ក្រុម​កូដករ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​របស់​ពួកគេ​ទាំង ៨​នាក់ ដោយ​លើកឡើង​ថា ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់ បែរជា​ក្រសួង និង​តុលាការ​មិន​ចាត់​វិធានការ​ទៅវិញ។ ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ឆ្លើយតប​ក្រសួង​ការងារ បន្ទាប់ពី​ស្ថាប័ន​នេះ​តម្រូវ​ឱ្យ​ពួកគេ​ចូល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ប្រមាណ ២០​នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ករណី​ឃុំ​ខ្លួន...

សមត្ថកិច្ច​ចោទ​តំណាង​កម្មករ​និយោជិត​ណាហ្គា​វើលដ៍ ៩​នាក់​ថា​ជា​មេដឹកនាំ​ចលនា​ខុស​ច្បាប់

សមត្ថកិច្ច​បាន​ចោទ​តំណាង​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ចំនួន ៩​នាក់​ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​តវ៉ា​នឹង​ក្រុមហ៊ុន​កាស៊ីណូ ថា​ជា​មេដឹកនាំ​ចលនា​ខុស​ច្បាប់​ដែល​មាន​ចេតនា​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ក្រោម​ការ​បណ្តុះបណ្តាល និង​ទទួល​ជំនួយ​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស។ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ លោក ប៊ុន សុសិក្ខា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​កម្មករ​ទាំងនោះ​បាន​ព្យាយាម​បំផុស​បំផុល​ចលនា​ខុស​ច្បាប់​តាម​ផែនការ​របស់​បរទេស។ ចំណែក​ព្រះរាជអាជ្ញា​រង លោក សេង ហៀង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ ដោយ​ចោទ​ថា តំណាង​កម្មករ​និយោជិត ៣​រូប​ជា​មេខ្លោង​ចលនា​ខុស​ច្បាប់...

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស​ជាជាង​រឿង​ចោរ​ប្លន់

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ព្រឹត្តិការណ៍​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើត​លើ​មនុស្ស​ដែល​ល្បីៗ​ក្នុង​សង្គម ដូចជា​ឧកញ៉ា អ៊ាន សៀវម៉ី និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក William Guang ជាដើម គឺជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពិតមែន ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​ជាង​នេះ គឺ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​នាំគ្នា​ឃ្លាំមើល​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​វិញ​ល្អ​ជាង ព្រោះ​ថា​វា​ជា​កិច្ចការ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១...

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​គោរព​វិជ្ជាជីវៈ​និង​សុចរិតភាព​ពេល​បំពេញ​ភារកិច្ច

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក ចោទ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ថា​បាន​ប្រើ​ឧបាយកល​បំផុសបំផុល​ពលរដ្ឋ ដោយ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ Covid-19 ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ទាន់​ពេលវេលា ដែល​បាន​ធ្វើ​ឱ្យ​ផែនការ​របស់​ពួកគេ​ត្រូវ​បរាជ័យ​ទាំងស្រុង។ លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ស្ដីពី Covid-19 កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សូម​ចូលរួម​អបអរ​សាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន ដើម្បី​លើក​គុណភាព និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​សុចរិតភាព​ក្នុង​ការ​បំពេញ​ភារកិច្ច ចៀសវាង​ការ​បំពាន​ច្បាប់ និង​វិជ្ជាជីវៈ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន...

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​អ្នក​រឹង​ទទឹង​មិន​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋ​វិញ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ព្រមាន​វាយ​ខ្នោះ​ភ្លាមៗ​ចំពោះ​ជន​ណា​ដែល​រឹង​ទទឹង មិន​ព្រម​ប្រគល់​ដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឲ្យ​រដ្ឋាភិបាល​វិញ ហើយ​ចំណែក​អ្នក​ដែល​ចុះហត្ថលេខា​ប្រគល់​ដី​ព្រៃលិចទឹក​ដែល​បាន​កាន់កាប់​នោះ​ឲ្យ​រដ្ឋាភិបាល​វិញ នឹង​ត្រូវ​រួច​ខ្លួន។ ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិនបើ​បុគ្គល​ណា​ប្រគល់​ដី​ដែល​ខ្លួន​បាន​ឈូស​ឆាយ​រំលោភ​ពី​ព្រៃលិចទឹក​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​បឹង​ទន្លេសាប មក​ឱ្យ​រដ្ឋ គឺ​ពួកគេ​រួច​ខ្លួន ហើយ​ថា ប្រសិនបើ​បុគ្គល​ណា​នៅ​រឹង​ទទឹង ត្រូវ​តាម​វាយ​ខ្នោះ​ឲ្យខាងតែ​បាន។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក...

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។ លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង...

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩...

តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១៤​រូប

សាលាដំបូង​ក្រុង​ភ្នំពេញ បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤​រូប នៅ​ថ្ងៃ​ពុធ នេះ ដែល​នាំ​ឲ្យ​ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​រូប​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​អះអាង​ថា សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ដែល​បើក​សវនាការ​នា​ពេល​កន្លងមក គឺ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ផែនការ ៩ វិច្ឆិកា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ជន​ជាប់ចោទ​ដែល​ត្រូវ​កោះហៅ​ឲ្យ​ចូល​ខ្លួន​មាន​ចំនួន​សរុប ១៣៩​រូប ចំណែក​ជន​ជាប់ចោទ​ចូល​ក្នុង​សវនាការ​មាន​តែ ៣៤​រូប​ប៉ុណ្ណោះ។ ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ...

Latest news