30 C
Phnom Penh

TAG

ហ៊ុន កុសល

លោក កឹម សុខា សង្ឃឹម​អូស្ត្រាលី​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក កឹម សុខា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អូស្ត្រាលី គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ជឿនលឿន​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នេះ​ទេ។ លោក​អះអាង​ថា ប្រទេស​អូស្ត្រាលី គឺជា​តួអង្គ​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស...

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ជា​ខ្លាំង​ជុំវិញ​លិខិត​អំពាវនាវ​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​គ្រាន់តែ​ជា​ការ​ឆ្កឹះឆ្កៀល​ឱ្យ​ខ្មែរ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅៗ​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​មិន​អាច​ស្រោចស្រង់​ឡើងវិញ​បាន​ប៉ុណ្ណោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សូម​ច្រានចោល​នូវ​ទង្វើ និង​សម្ដី​របស់​លោក សម រង្ស៊ី ដែល​លើកឡើង​ក្នុង​លិខិត​អំពាវនាវ​របស់​លោក​យ៉ាង​ដាច់អហង្ការ។ លោក​អះអាង​ថា ការ​អំពាវនាវ​នេះ...

សកម្មជន​ថា​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​កំពុង​នាំ​ប្រទេស​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ កំពុងតែ​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន តាមរយៈ​សកម្មភាព​នយោបាយ​ដែល​ពួកគេ​បាន​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លងមក។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា មហាអំណាច​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្រាន់តែ​មាន​បំណង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ជំហរ​លើ​អព្យាក្រឹត្យ​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ ជាង​នេះ​ទៀត ការ​ជួយ​ជំរុញ​នេះ​ក៏​មាន​បំណង​ឱ្យ​កម្ពុជា​អាច​រក្សា​ខ្លួន​បាន​ល្អ​ក្នុង​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ផង​ដែរ ដើម្បី​ចៀសវាង​កម្ពុជា​ខ្លួនឯង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ដែល​នឹង​រុញច្រាន​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពេល​មុន​ទៀត។ លោក​អះអាង​ថា ទាំង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ សុទ្ធសឹងតែ​ដឹង​ថា គណបក្ស​កាន់​អំណាច​កំពុង​ដឹកនាំ​កម្ពុជា​លម្អៀង​ទៅ​រក​មហាអំណាច​ចិន...

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន...

សកម្មជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ការ​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​នយោបាយ

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា សព្វថ្ងៃ​នេះ​មាន​ចលនា​នយោបាយ​ថ្មី​នៅ​ក្រៅ​ប្រទេស និង​បក្ស​នយោបាយ​ដែល​ទើប​នឹង​បើក​ថ្មីៗ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន បាន​ប្រើប្រាស់​ឈ្មោះ​លោក កឹម សុខា ដើម្បី​ប្រយោជន៍​បក្ស និង​ក្រុម​របស់​ពួកគេ​ដែល​ប្រាសចាក​ពី​ស្មារតី​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រោយ​មន្ត្រី​បក្ស​ប្រឆាំង​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បើក​បក្ស​ថ្មី ពួកគេ​មិន​មាន​សមត្ថភាព​ទៅ​ប្រមូល​អ្នក​គាំទ្រ​បក្ស​ផ្សេង​ឱ្យ​គាំទ្រ​គណបក្ស​ថ្មី​របស់​ពួកគេ​នោះ​ទេ គឺ​មាន​តែ​ប្រមូល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ...

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា? លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន...

សកម្មជន​បក្ស​ប្រឆាំង៖ ការ​ធ្វើ​សមាជ​បក្ស​ភ្លើង​ទៀន​ជា​សញ្ញា​នៃ​ការ​ដើរ​ចេញ​ពី​បក្ស​សង្គ្រោះ​ជាតិ

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្រកាស​គម្រោង​ធ្វើ​សមាជ​របស់​ខ្លួន គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​នេះ​គ្មាន​ឆន្ទៈ​រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​នោះ​ទេ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោ ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​អះអាង​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​លោក សម...

Latest news